Loading...

បុរសម្នាក់ដេកត្រាំទឹកម្ទេស ១,២៥០ដប លទ្ធផលចុងក្រោយអណោចអធម

ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com វីដេអូមួយដែលគ្រប់គ្នា មិននឹកស្មានដល់ថាមាន មនុស្សហ៊ានដេកត្រាំទឹកម្ទេស រហូត ដល់ ១,២៥០ ដប នេះបានក្លាយជាវីដេអូ ដែលមានអ្នកទស្សនាជិត៤លានដង។

Cemre ៖ នៅពេលចាប់ផ្តើមចូលត្រាំដំបូង ខ្ញុំអាចគ្រប់គ្រងភាពឈឺចាប់ក្តៅឈួលរបស់ម្ទេសបាន តែបន្តិចក្រោយមក ខ្ញុំសម្រេចចិត្តជ្រមុជក្បាលចូលទៅ រឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង។

ទាំងដងខ្លួន និងផ្ទៃមុខរបស់ Cemre គ្របដណ្តប់ទៅដោយទឹកម្ទេស ហើយមានសភាពក្តៅឈួលជាខ្លាំង ព្រមទាំងបានស្រែកថា “ខ្លួនខ្ញុំឈឺខ្លាំងណាស់”។

បន្ទាប់ពីត្រាំនៅក្នុងទឹកម្ទេសបានជាង១នាទីកន្លះ Cemre ក៏បានចេញពីអាងទៅលាងជម្រះខ្លួន ដោយសារមិនអាចទ្រាំនឹងជាតិហឹររបស់ម្ទេសបានតទៅទៀត។

ប៉ុន្មានម៉ោងក្រោយមក Cemre ក៏បានបញ្ចេញវីដេអូមួយទៀត ដែលបង្ហាញពីភាពឈឺចាប់នៅតែបន្តមានលើខ្លួនគាត់ បើទោះជាបានលាងសម្អាតរួចហើយក៏ដោយ លោកបាននិយាយថា វាកន្លងទៅ២-៣ម៉ោងទៅហើយ ខ្ញុំមានអារម្ភថា ដូចចូលឋាននរក និងត្រឡប់មកវិញអីចឹង៕

ប្រភព KNN Asia
អត្ថបទចាប់អារម្មណ៍ផ្សេងៗទៀត
188Bet