Loading...

បើ​សិន​តែង​តែ​ប្រើ​កុំព្យូទ័រ​​ពេល​យប់​ កម្មវិធី​នេះ​អាច​ជួយ​ការពារ​ភ្នែក​របស់​អ្នក​បាន​ល្អ​បំផុត

ហាងឆេងភ្នាល់ខ្ពស់ជាងគេមានតែនៅ 188ASIA.com

ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
​ជា​ការ​ពិត​ណាស់​ថា​យើង​គ្រប់​គ្នា​មាន​ការ​ងារ​ច្រើន​ដែល​ត្រូវ​ប្រើ​ប្រាស់​កុំព្យូទ័រ​នៅ​ពេល​យប់​ ហើយ​ក៏​មិន​អាច​ជៀស​ផុត។​បើ​ទោះ​ជា​យើង​ដឹង​ថា​ពន្លឺ​ចេញ​ពី​អេក្រង់​របស់​​កុំព្យូទ័រ​វា​នឹង​មាន​ផល​អាក្រក់​ដល់​ភ្នែក​យ៉ាង​ណា​ក្ដី​ក៏​វា​មិន​មាន​ជម្រើស។​លោក​អ្នក​អាច​ដឹង​ពី​ផល​អាក្រក់​របស់​ពន្លឺ​អេក្រង់​ឧបករណ៍​អេឡិចត្រូនិក​ទាំង​នោះ​បាន​ភ្លាម​ៗ​តែ​ម្ដង នៅ​ពេល​ដែល​យើង​សម្លឹង​វា​ដល់​យប់​ជ្រៅ​នោះ​ យើង​នឹង​មិន​អាច​គេង​លក់​ស្កប់​ស្កល់​ឡើយ។​​​​​

ដើម្បី​ជៀស​វាង​ពី​បញ្ហា​មួយ​នេះ​ខេមបូមេក​សូម​ណែនាំ​នូវ​កម្មវិធី​មួយ​ដែល​អាច​ជួយ​កែ​ប្រែ​ពន្លឺ​អេក្រង់​កុំព្យូទ័រ​របស់​លោក​អ្នក​បាន​ទៅ​តាម​ពេល​យប់​និង​ថ្ងៃ​បាន។​រំលឹក​ត្រឹម​នេះ​ជឿ​ថា​មាន​ប្រិយមិត្ត​មួយ​ចំនួន​នឹក​ឃើញ​ដល់​មុខ​ងារ​Night Shift ដែល​ទើប​តែ​ដាក់​នៅ​លើ​iPhone និង​iPad មិន​ខាន គឺ​វា​មាន​ដំណើរ​ការ​ដូច​គ្នា។​តាម​ពិត​F.lux ​បាន​ដាក់​អោយ​ប្រើប្រាស់​យូរ​មក​ហើយ​​សូម្បីiPhone iPad ក៏​អាច​ដំឡើង​បាន​ដែរ​តែ​ទាល់​តែ​Jailbreak រួច​សិន។បន្ទាប់​ពី​ដោន​ឡូត​រួច​សូម​ចុច​ដំឡើង​វា​ដោយ​សារ​វា​ងាយ​ស្រួល​ដំឡើង​មិន​រញ៉េរញ៉ៃ​អ្វី​ឡើយ​។​​មុខ​ងារ​នេះ​នឹង​ដំណើរ​ការ​ដោយ​ស្វ័យ​ប្រវត្តិ​នៅ​ពេល​ល្ងាច​តែ​ម្ដង​។​​​​​​
​​​​​
ដើម្បី​សាក​ល្បង​ប្រើ​កម្មវិធី​នេះ​​​(សម្រាប់ Windows និង​Mac) សូម​ចូល​ទៅ​កាន់​តំណ​ភ្ជាប់​នេះ: https://justgetflux.com

សម្រាប់​បទពិសោធន៍​របស់​ខ្ញុំ​ផ្ទាល់​ឃើញ​ថា​កម្មវិធី​ពិត​ជា​មាន​ដំណើរ​ការ​​ល្អ​មែន​ ម្យ៉ាង​ដោយ​សារ​ពន្លឺ​កុំព្យូទ័រ​បែរ​ជា​ស្រទន់​វា​មិន​ធ្វើ​អោយ​យើង​​​មាន​អារម្មណ៍​ថា​ក្រហាយ​ភ្នែក​ដូច​មុន​ឡើយ។​​មុន​ដំបូង​ដោយ​សារ​ការ​ផ្លាស់​ប្ដូរ​ពណ៌​អេក្រង់​ធ្វើ​អោយ​យើង​មាន​អារម្មណ៍​ប្លែក​ៗ​និង​ចង់​បិទ​វា​ចោល​វិញ​ ប៉ុន្តែ​បើ​សិន​ជា​យើង​ព្យាយាម​ប្រើ​វា​នោះ​ភ្នែក​យើង​នឹង​ស៊ាំ​នឹង​បែប​នេះ​ ហើយ​លោក​អ្នក​នឹង​ដឹង​ពី​គុណសម្បត្តិ​របស់​កម្មវិធី​នេះ​ដោយ​ខ្លួន​អ្នក​ផ្ទាល់​តែ​ម្ដង៕

Source: https://justgetflux.com/

ដកស្រង់ពី Cambomag

អត្ថបទចាប់អារម្មណ៍ផ្សេងៗទៀត
188Bet