Loading...

សម្រាប់ iOS 9 ក៏​អាច​តម្លើង Facebook បាន​ពីរ​ដែរ! តោះ​ស្វែង​យល់​ពី​វិធី​តម្លើង​ទាំង​អស់​គ្នា! (វីដេអូ​ខាងក្នុង)

188ASIA.COM កំសាន្តជាមួយកាស៊ីណូអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា

ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

អ្នកទាំងអស់គ្នា ប្រហែលជាធ្លាប់បាន អាននូវពត៌មាន ដែលទើបនឹង ចេញផ្សាយ ប៉ុន្មានថ្ងៃមុន រួចមកហើយ ដែលក្នុងនោះ បានស្តីពី របៀបតម្លើង និងប្រើប្រាស់ កម្មវិធី Facebook Messenger ដល់ទៅ 2 នៅលើ ស្មាតហ្វូនពពួក Samsung។ យ៉ាងណាមិញ សម្រាប់ថ្ងៃ នេះដែរ យើងក៏មាននូវ អត្ថបទដ៏គួរ ចាប់ អារម្មណ៍ ថ្មីមួយទៀត ផងដែរ សម្រាប់បង្ហាញជូន អ្នកទាំង អស់គ្នា។ ចង់ដឹង ទេថា អត្ថបទថ្មីនេះ ចង់ បង្ហាញពី អ្វីទៅ តោះតាមដាន បន្តទៀត ទាំងអស់គ្នា។

Cover

នៅក្នុងអត្ថបទថ្មីនេះ យើងនឹងបង្ហាញជូន ប្រិយមិត្ត ទាំងអស់គ្នា ពីរបៀបតម្លើង និងប្រើប្រាស់ កម្មវិធី Facebook អោយបានចំនួន 2 នៅលើ ស្មាតហ្វូន ពពួក iPhone ហើយកាន់តែ ពិសេសទៀតនោះ សម្រាប់ iOS 9 ក៏អាចតម្លើង បានផងដែរ។ ក៏ប៉ុន្តែអ្វីដែល គួរអោយ សោកស្តាយនោះ គឺវាអាច អនុវត្តតែនៅលើ ឧបករណ៍ណា ដែលបានធ្វើការ Jailbreak ហើយប៉ុណ្ណោះ សម្រាប់ឧបករណ៍ ដែលមិន ទាន់បាន Jailbreak វិញនោះ គឺយើង មិនទាន់ រកឃើញ ដំណោះស្រាយ នៅឡើយទេ។ ដូចនេះ សម្រាប់មិត្តអ្នកអាន ដែលប្រើប្រាស់នូវ iPhone ដែលបាន Jailbreak ហើយនោះ សូមធ្វើតាម ការណែនាំ ខាងក្រោមនេះ!

តម្រូវការ

  • ត្រូវតែ Jailbreak និងមានកម្មវិធី Cydia សិន

វិធីសាស្រ្តតម្លើង

  • ជាដំបូង សូមធ្វើការលុបកម្មវិធី Facebook របស់អ្នក ចោលសិន
  • បន្ទាប់មកទៀត សូមបើក Cydia រួចធ្វើការតម្លើង កម្មវិធី 25pp (ចុចទីនេះ ដើម្បីអានពី របៀបតម្លើង កម្មវិធី 25pp) (ហើយពេល តម្លើងចប់ អ្នកនឹងទទួល បានកម្មវិធី 25pp នៅលើ Homescreen ជាក់ជា មិនខាន)
  • កុំទាន់បើកវា សូមចូលទៅកាន់ Cydia ម្តងទៀត
    • រួចធ្វើការ Add Source មួយដែលមាន ឈ្មោះថា biteyourapple.net
    • ពេល Add រួចហើយ សូមតម្លើង Tweak មួយដែលមាន ឈ្មោះថា Appsync Unified
  • បន្ទាប់មកទៀត សូមចេញទៅកាន់ Homescreen រួចបើក កម្មវិធី 25pp ដែលទើបនឹង ដោនឡូតរួច
    • ចេញ និងចុចលើប្រអប់់ Search ក្នុងកម្មវិធី 25pp
    • វាយ និងស្វែងរកពាក្យ Facebook
    • បន្ទាប់មក អូសមកក្រោម នឹងឃើញអក្សរចិន នៅចុងខាងស្តាំ គេបង្អស់ រួចចុចលើវា (មើលវីដេអូបន្ថែម)
    • ជ្រើសរើស វើសិនណាមួយ ដែលអ្នកចង់តម្លើង (វើសិនថ្មីទាមទារ Messenger) និងចុច លើប៊ូតុង ពណ៌ខៀវ នៅខាងក្រោម
    • រង់ចាំមួយសន្ទុះ វានឹងធ្វើការ ដោនឡូត ក៏ដូចជាតម្លើង ទៅក្នុងទូរស័ព្ទ អ្នកហើយ
  • ឥឡូវនេះ អ្នកទទួលបាន កម្មវិធី Facebook ចំនួនមួយហើយ ហើយសម្រាប់ ជំហ៊ានបន្ទាប់ សូមចូល ទៅបើក កម្មវិធី 25pp ដដែល
    • ចេញទៅកាន់ផ្ទាំង Home នៅក្នុងកម្មវិធី 25pp
    • នៅខាងក្រោម មានប៊ូតុងចំនួន 5 ដូច្នេះសូមចុចលើ ប៊ូតុងទី 5 (មើលវីដេអូ បន្ថែម)
    • បន្ទាប់មក ចុចលើប៊ូតុង រូបប្រអប់ជ្រុងពីត្រួតគ្នា (មើលវីដេអូបន្ថែម)
    • ស្វែងរក កម្មវិធី Facebook (មើលវីដេអូបន្ថែម)
    • ចុចលើប៊ូតុង ពណ៌ខៀវ រួចវានឹង ធ្វើការបង្កើតកម្មវិធី Facebook ចំនួន 2 អោយអ្នក ដោយ ស្វ័យប្រវត្តិ តែម្តង (មើលវីដេអូបន្ថែម)

សូមទស្សនាវីដេអូ ស្តីរបៀបតម្លើង និងប្រើប្រាស់ Facebook អោយបាន 2 គណនី នៅលើ iPhone៖

បញ្ជាក់៖ សម្រាប់ការប្រើប្រាស់ ជាមួយនឹងកម្មវិធី Messenger គឺនៅមាន បញ្ហានៅឡើយ ហើយចំពោះបញ្ហា នេះដែរ ក្រុមការងារ យើងខ្ញុំ ក៏កំពុងតែ ស្វែងរក ដំណោះស្រាយ ផងដែរ! សង្ឃឹមថា ឆាប់ៗនេះ នឹងបង្ហាញជូន អ្នកទាំង អស់គ្នាហើយ!

ជាចុងក្រោយ យើងក៏ សូមចូលរួម សោកស្តាយ ផងដែរ សម្រាប់ប្រិយមិត្ត ដែលមិនទាន់អាច Jailbreak បាន តែមិនថ្វីឡើយ មិនយូរទេ ក្រុមហែកគុក Pangu នឹងបញ្ចេញ Tool ក្នុងពេល ឆាប់ៗនេះ តែម្តង។ ដល់ពេលនោះ យើងក៏ត្រៀម នឹងបង្ហាញពី អ្វីដែលថ្មី និងប្លែក សម្រាប់អ្នក ទាំងអស់គ្នា បន្ថែមទៀត ជាក់ជាមិនខាន។

ដកស្រង់ពី Cambo-Report

អត្ថបទចាប់អារម្មណ៍ផ្សេងៗទៀត
188Bet