Loading...

អ្នកវិទ្យា​សាស្ត្រ រក​ឃើញ​​ភស្តុ​តាង ដែល​អាចម៍​ផ្កាយ ទំហំ ៣០​គីឡូ​ម៉ែត្រ បាន​បុក​ផែន​ដី​កាល​ពី ៣,៤​ពាន់​លាន​​ឆ្នាំ​មុន

ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
(អូស្ត្រាលី)៖ ក្រុមអ្នកវិទ្យាសាស្ត្រ របស់ប្រទេសអូស្ត្រាលី បានបង្ហាញភស្តុថា អាចម៍ផ្កាយដធំ មហិមាមួយទំនងជាបុកផែនដី កាលពីរាប់ពាន់លានឆ្នាំមុន ហើយវាធំធេងជាងអ្វី ដែលមនុស្សនឹង សត្វធ្លាប់ជួបប្រទះកន្លងមកទៅទៀត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នារសៀលថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០១៦។
 
ក្រុមអ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ នៃសកលវិទ្យាល័យជាតិអូស្ត្រាលី (ANU) ក្នុងរដ្ឋធានី កង់បេរ៉ា បានរកឃើញ បំបែងកែវជាច្រើនហៅថា “spherules” នៅតំបន់ភាគខាងលិចប្រទេស ហើយពួក គេទាំងនោះប្រាកដជា ត្រូវបានបង្កើតឡើង តាមរយៈការស្ល ដោយកម្តៅខ្លាំងបំផុតនៅ ពេលដែល មានអាចម៍ដ៏ធំមួយធ្លាក់ទង្គិច លើផែនដី។ នេះបើតាមការថ្លែង របស់បណ្ឌិត Andrew Glikson របស់ ANU។
 
ការធ្លាក់នៃអាចម៍ផ្កាយ ដ៏ធំខាងលើនេះ ទំនងជាបានបង្កគ្រោះរញ្ជួយដីផែនដីខ្លាំង ជាងការរញ្ជួយ ពីស្រទាប់ផែនដីខ្លួនឯង រាប់សិបដងទៅទៀត ហើយវាទំនងជាបានបង្ក ជារលកយក្សស៊ូណាមិ ដែលអាចកម្ទេចតំបន់ទាំងឡាយ នៅជុំវិញកន្លែងអាចម៍ផ្កាយធ្លាក់នោះទៀតផង។
មហន្តរាយខាងលើនេះទំនងជា បានកើតឡើងកាលពី ៣,៤៦ពាន់លានឆ្នាំមុន ដែលអាចម៍ផ្កាយ នោះអាចមានអង្កត់ផ្ចិត ៣០គីឡូម៉ែត្រ ធំជាងជំនាន់ដែលបានវាយ ប្រហារពពួកសត្វ ដាយណូស័រ កាលពី ៦៥លានឆ្នាំមុនរហូតដល់ទៅ ៣ដងឯណោះ។
 
គួរបញ្ជាក់ថា តាមការសិក្សារបស់អូស្ត្រាលី កន្លងមក គេបានរកឃើញការវាយប្រហារដោយអាចម៍ ផ្កាយមកលើផែនដីចំនួន ១៧លើកធំៗ កាលពីអំឡុង ២,៥ពាន់លានឆ្នាំមុន។ ការសិក្សានេះ នឹងអាចផ្តល់ជាលទ្ធផលសម្រាប់ការរុករក វត្ថុធាតុនានាដែលបានកកើតលើផែនដី និង ដើម្បីការពារផែនដីពីការប៉ះទង្គិចនានា ដោយអាចម៍ផ្កាយ នៅថ្ងៃអនាគត៕
ដកស្រង់ពី KhmerTalking

ផ្ដល់សិទ្ធិដោយ៖KQUBE

អត្ថបទចាប់អារម្មណ៍ផ្សេងៗទៀត
188Bet