Loading...

កំពូល​ SMARTPHONE​​ ទាំង​១០​​ដែល​អ្នក​មិន​គួរ​មើល​រំលង​

ហាងឆេងភ្នាល់ខ្ពស់ជាងគេមានតែនៅ 188ASIA.com

ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com


បច្ចុប្បន្ន​នេះ​នៅ​លើ​សកល​លោក​មាន​កំពូល​ SMARTPHONE​ ជា​ច្រើន​ប្រភេទ​ដែល​កំពុង​មាន​វត្តមាន​នៅ​លើ​ទី​ផ្សារ ​ហើយ ​SMARTPHONE ​នីមួយៗ​កំពុង​តែ​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អតិថិជន​ជុំ​វិញ​ពិភព​លោក​អោយ​ចង់​ប្រើប្រាស់​ ។ ​អាស្រ័យហេតុនេះ​គេហទំព័រ ​KQUBE.NET ​សូម​បង្ហាញ​កំពូល​ SMARTPHONE​​ ទាំង​១០​ដែល​អ្នក​ប្រើប្រាស់​មិន​គួរ​មើល​រំលង។​

១០. Apple iPhone SE
គុណប្រយោជន៍:
- មាន​រាង​តូច​ និង​ស្រាល
- ល្បឿន​លឿន​
- កម្មវិធី​ដំណើរ​ការ​យ៉ាង​រលូន​
- ថ្ម​កាន់​បាន​ល្អ
គុណវិបត្តិ​:
- ប្រដាប់​បំពង​សំឡេង​ឮ​តិច
- Memory ​ទំហំ ​១៦​ GB​ តូច​ពេក​

៩. Samsung Galaxy Note 5 | Galaxy S6 Edge +
គុណប្រយោជន៍:
- រូប​រៀង​តូច​ល្មម​ សម្រាប់​ប្រភេទ​ទូរស័ព្ទ​អេក្រង់​ធំ​
- រចនា​ជា​មួយ​នឹង​រូប​រាង​សង្ហា​
- ថ្ម​កាន់​បាន​ល្អ​​​ បញ្ចូល​ឆាប់​ពេញ​
គុណវិបត្តិ​:
- មាន​ស្នាម​ម្រាមដៃ​ប្រឡាក់​ច្រើន​
- TouchWiz (របៀប​ប្រើប្រាស់​) អាច​ទាក់​តិចតួច​



៨. Nexus 6P
គុណប្រយោជន៍:
- តម្លៃ​សមរម្យ​
- រចនា​យ៉ាង​ស្រស់​ស្អាត​
- មាន ​Speaker ​ពីរ​នៅ​ខាង​មុខ​
- កាមេរ៉ា​ថត​រូប​ច្បាស់​ល្អ​
- ប្រើប្រាស់​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android ​សុទ្ធ​
គុណវិបត្តិ​:
- អាច​រអាក់រអួល​បន្តិច​ពេល​ប្រើប្រាស់​


៧. Apple iPhone 6s Plus
គុណប្រយោជន៍:
- អេក្រង់​ធំ​ច្បាស់​ល្អ
- ថាមពល​ថ្ម​ខ្លាំង​
- កាមេរ៉ា​ច្បាស់​ល្អ​ និង​ផ្ដិត​រូប​បាន​លឿន
គុណវិបត្តិ​:
- ទំហំ Memory តូច​​ (១៦ GB) ​បើ​ត្រូវ​ការ​ទំហំ​ធំ​ (៦៤ GB) តម្លៃ​កាន់​តែ​ថ្លៃ​
- តួ​ខ្លួន​មាន​រៀង​កំប៉ោង​បន្តិច​



៦. Samsung Galaxy S7 Edge
គុណប្រយោជន៍:
- មាន​រូបរាង​កោង​ស្អាត​អស្ចារ្យ​
- ថ្ម​កាន់​បាន​ល្អ​ ហើយ​បញ្ចូល​​ពេញ​លឿន​
- កាមេរ៉ា​ថត​រូបភាព​ត្រជាក់​ភ្នែក​ និង​ច្បាស់​ល្អ​
- Memory ម៉ាស៊ីន​ មាន​ទំហំ​ចាប់ពី​ ៣២ GB​ អាច​បន្ថែម​ Memory ​បាន​
គុណវិបត្តិ​:
- ជាប់​ស្នាម​ម្រាម​ដៃ​ច្រើន​នៅ​លើ​ផ្ទៃ​ទូរស័ព្ទ​
- កម្ម​វិធី​ជាន់​គ្នា​ច្រើន​
- TouchWiz (របៀប​ប្រើប្រាស់​) មាន​ការ​រអាក់រអួល​បន្តិចបន្តួច​

៥. Huawei P9
គុណប្រយោជន៍:
- រចនា​ដោយ​បន្ទះ​ដែក​ស្អាត​សង្ហា​
- ថ្ម​កាន់​បាន​យូរ​
- ដើរលឿន ហើយ​បច្ចេកវិទ្យា​ស្កេន​ម្រាម​ដៃ​មាន​ល្បឿន​លឿន​
គុណវិបត្តិ​:
- កាមេរ៉ា​មាន​ដំណើរ​ការ​រៀង​យឺត​
- អេក្រង់​បង្ហាញ​ពណ៌​មិន​សូវ​ច្បាស់លាស់​

៤. LG G5
គុណប្រយោជន៍:
- មាន​រូបរាង​ស្អាត​រចនា​តាម​បែប​ទាន់​សម័យ​
- កាមេរ៉ា​ថត​ច្បាស់​ល្អ​
- បញ្ចូល​ថ្ម​បាន​ឆាប់​រហ័ស​
គុណវិបត្តិ​:
- រចនា​ឡើង​តាម​ប្រភេទ​ដូច​ៗ​គ្នា​
- ថ្ម​មិន​សូវ​កាន់​ល្អ​
-​ Always-on (ការ​ធ្វើ​អេក្រង់​បង្ហាញ​ពេល​វេលា​រហូត​) ​ដំណើរ​ការ​មិន​សូវ​ត្រឹមត្រូវ​


៣. HTC 10
គុណប្រយោជន៍:
- រចនា​ឡើង​តាម​បែប​ទំនើប​ និង​មាន​គុណ​ភាព​ល្អ
- ដំណើរ​ការ​លឿន​​
- កាមេរ៉ា​មាន​គុណភាព​ខ្ពស់​ច្បាស់​ល្អ​
- ថាមពល​ថ្ម​កាន់​បាន​យូរ​
- Memory មាន​ទំហំ​ចំនួន​ ៣២ GB អាច​បន្ថែម​ Memory បាន​
គុណវិបត្តិ​:
- កង្វះ​ខាត​លក្ខណៈ​ពិសេសៗ​
- ​មាន​តម្លៃ​ថ្លៃ​

២. Samsung Galaxy S7
គុណប្រយោជន៍:
- រូប​រាង​ស្រស់​ស្អាត​ និង​ធន់​
- ថ្ម​បញ្ចូល​​ឆាប់​ពេញ​ ហើយ​កាន់​បាន​យូរ​
- កាមេរ៉ា​មាន​គុណភាព​ខ្ពស់​ដោយ​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​កំណត់​ចាប់​រូប​ភាព​ដោយ​ស្វ័យ​ប្រវត្តិ​ (Auto Focus)
- មាន​ទំហំ​ Memory ៣២ GB អាច​ដាក់​បន្ថែម​បាន​
​គុណវិបត្តិ​:
- TouchWiz (របៀប​ប្រើប្រាស់​) ​មាន​ការ​រអាក់រអួល​បន្តិចបន្តួច
- មាន​កម្ម​វិធី​ជាន់​គ្នា​ច្រើន​ពេក​
- ជាប់​ស្នាម​ម្រាម​ដៃ​ច្រើន​នៅ​លើ​ទូរស័ព្ទ​

១. iPhone 6s
គុណប្រយោជន៍:
- ការ​រចនា​ម៉ូដ​ដ៏​ទាក់​ទាញ​
- ដំណើរ​ការ​លឿន​ល្អ​​
- មាន​កម្មវិធី​សម្រាប់​ប្រើប្រាស់​​ និង​មាន​ហ្គេម​ល្អៗ​ច្រើនជាង​ Android​
- កាមេរ៉ា​ថត​រូប​បាន​លឿន​ ហើយ​ដំណើរ​ការ​រហ័ស​ទាន់​ចិត្ត​
គុណវិបត្តិ​:
- Memoryមានទំហំ​តូច​ (១៦ GB)​បើ​ទំហំ​ (៦៤ GB) មាន​តម្លៃ​ថ្លៃ​
- បញ្ចូល​ថ្ម​យឺត​

 

ប្រភព៖KQUBE

អត្ថបទចាប់អារម្មណ៍ផ្សេងៗទៀត
188Bet