Loading...

រាំទាំង​ admin គ្រូពេទ្យ​ ប៉ូលិស​ ​អ្នក​ពន្លត់​អគ្គីភ័យ​... ​ពេល​ឮ​បទ​ No Smoke​ ងួន ច័ន្ទដេវីត

ហាងឆេងភ្នាល់ខ្ពស់ជាងគេមានតែនៅ 188ASIA.com

ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

​សិល្បៈ ៖ នៅ​ល្ងាចមិញ​នេះ​ បទ ​“No Smoke" របស់​តារា​ចម្រៀង​កំពុង​ឡើង​កូដ​លោក​ ងួន ច័ន្ទដេវីត ​ត្រូវ​បាន​ផលិតកម្ម ​ហង្សមាស ​ចេញ​ Trailer​ ផ្សព្វផ្សាយ​ឲ្យ​អ្នក​គាំទ្រ​បាន​ទស្សនា​ MV​ ហើយ ​បន្ទាប់​បទ​ចម្រៀង​ចង្វាក់​ញាក់​កន្ត្រាក់​អារម្មណ៍​មួយ​នេះ​ផលិត​ចប់​មាន​រយៈពេល​ប្រមាណ​ជាង​ពីរ​ខែ​មក​។

ការ​បង្ហាញ​វីដេអូ​ខ្លី​នេះ​ពិត​ជា​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​ទស្សនិកជន ​ព្រោះ​ចង្វាក់​ភ្លេង​បទ​ថ្មី​មួយ​នេះ​ក្រៅ​ពី​មាន​ចង្វាក់​ភ្លេង​គួរ​ចង់​រាំ ​រូប​ភាព​វីដេអូ​នេះ ​ក៏​បង្ហាញ​ពី​ក្បាច់​រាំ​ដ៏​ពិសេស ​រួម​ជា​មួយ​នឹង​ភាព​សិច​ស៊ី​តារា​សម្ដែង​ស្រី​ៗ​ជា​ច្រើន​រូប​នៅ​ក្នុង​អាង​ហែលទឹក​ផង​ដែរ​។​​ប្រសិន​បើ​ទស្សនិកជន​បាន​ទស្សនា​ហើយ​ពិត​ជា​ចង់​រាំ​ ជា​មួយ ​ចង្វាក់​ភ្លេង​ថ្មី​កន្ត្រាក់​អារម្មណ៍​ អម​ជា​មួយ​ក្បាច់​រាំ​ថ្មី​ប្លែក​ភ្នែក​ ពី​តារា​ចម្រៀង​រូប​សង្ហា​លោក​ ងួន ច័ន្ទដេវីត ​​ជាក់​ជា​មិន​ខាន។

គួរ​បញ្ជាក់​ដែរ​ថា ​បទ ​“No Smoke" ច្រៀង ​និពន្ធ​ទំនុក​ច្រៀង​ និង​បទភ្លេង​ដោយ​ G- Devith ​សម្រួល​តន្ត្រី​ រិន ​ធីរ៉ា​ ដឹកនាំ​សម្ដែង​ VINCENT RUFO​ ជំនួយការ​ដឹក​នាំ​  ផាន់ សុភ័ក្រ ​ថត​ដោយ​ ឃុន រស្មី ​រៀបចំ​ផលិត​ គឹម វណ្ណថន ​និង​កាត់ត​ ដោយ​ ឯម ស៊ីដែន ៕

ផ្ដល់សិទ្ធិដោយ៖KQUBE

ផ្តល់សិទ្ធដោយ : Amapapa News

អត្ថបទចាប់អារម្មណ៍ផ្សេងៗទៀត
188Bet