Loading...

ទម្លាប់៨យ៉ាង ដែលធ្វើអោយអ្នក នៅតែក្រ

ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

តើ​អ្នក​ធ្លាប់​ឆ្ងល់​ថា​លុយ​របស់​អ្នក​បាត់ទៅណាអស់​? រាល់ចុងខែ ​ហេតុអ្វី​បាន​ជា​មិន​មាន​​ប្រាក់​ដាក់​ក្នុង​គណនី​ធនាគារ?ធ្លាប់គិតថាលុយនោះរត់តាមប្រហោងណាដែរទេ? អ្នកអាចអានពី​មូលហេតុទាំងប្រាំបីខាងក្រោម ដែលបានធ្វើអោយអ្នក បាត់លុយ ទោះបីជាអ្នកមានចំណូលច្រើនគួរសមក៏ដោយ។

 

១. កើនចំណូល កើនចំណាយ

វាមិនមានគ្រោះថ្នាក់អ្វីនោះទេ បើអ្នកចង់​បង្កើន​ស្ដ​ង់​ដា​រ​នៃ​ជីវិត​របស់​អ្នក ​នៅ​ពេល​ដែល​អ្នក​អាច​ធ្វើ​បាន។ ​ប្រសិន​បើ​អ្នក ជា​មនុស្ស​ម្នាក់​ដែល​ ​តែងតែ​​រក​មធ្យោបាយ​ដើម្បី​ចំណាយ​ប្រាក់​ ​អ្នកកំពុងឈានទៅរក​ស្ថានភាព​លំបាក​មួយ ក្នុងពេលឆាប់ៗ ខាងមុខ​។ ប្រសិន​បើ​បង្កើនការ​ចំណាយ​ ខណៈដែលប្រាក់​ចំណូល​កើនឬក៏ប្រាក់ចំណូលនៅដដែល អ្នកប្រាកដជាពិបាកនឹង មានប្រាក់សម្រាប់សន្សំណាស់​។

សូម​ព្យាយាម​រក្សា​ការ​ចំណាយ​របស់​អ្នក អោយ​ស្ថិត​ក្នុង​កម្រិត​ថេរ​មួយ ​រួម​ជា​មួយ​នឹង​ការ​ស្វែង​យល់​ពី​វិធី​ក្នុង​ការ​បង្កើន​ប្រាក់​ចំណូល​របស់​អ្នក​។ នោះ​ហើយ​ជា​ផ្លូវ​ដើម្បី​ទទួល​បាន​ជោគជ័យ​!

២. ​ផ្តោ​ត​លើ​បច្ចុប្បន្ន ​​មិន​ផ្ដោតលើ​អនាគត

ជាទូទៅ​មនុស្ស​ដែល​ផ្តោ​ត​លើ​តម្រូវ​ការ​បច្ចុប្បន្ន​ គិត​ថា​តម្រូវ​ការ​នា​ពេល​អនាគតនឹងមានវិធីដោះស្រាយរបស់វា ក្នុងពេល អនាគត​។ តាមពិត អ្នកដឹងថាមានបញ្ហាក្នុងពេលអនាគត តែមិនហ៊ានប្រឈមដើម្បីរកវិធីដោះស្រាយវាអោយបានសមស្រប ។

អ្នក​ត្រូវ​ការដាក់ពេល​អនាគត​ទៅ​ក្នុង​ទស្សនវិស័យ ​នៅពេល​ណា​ដែល​អ្នកធ្វើ​ការ​សម្រេច​ចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​។ ពិតមែនតែ​វាល្អ ដែលត្រូវថែរក្សា​អ្វី​គ្រប់​យ៉ាង​នៅ​ក្នុង​ពេល​បច្ចុប្បន្ន តែអ្នកត្រូវព្យាយាមធ្វើអោយបានល្អ​បំផុត ​ដើម្បី​សន្សំទុក​សម្រាប់​អនាគត​។

 

៣. អ្នក​គិត​ថា ​វា​ជា​ការ​ឆាប់​ពេក​ក្នុង​ការ​ចាប់​ផ្តើ​ម​សន្សំ

នៅ​ពេល​ដែល​អ្នក​នៅ​ក្មេង អ្នកចូលចិត្តចាយ​លុយ ដើម្បីទិញអ្វីៗមានតម្លៃ ដែលលុយ​អាច​ទិញ​បាន​។ មនុស្ស​ជា​ញឹកញាប់​គិត​ថា​ ឥឡូវ​នេះ​គឺ​ជា​ការ​ឆាប់​ពេក​ ក្នុង​ការ​ចាប់​ផ្តើ​ម​សន្សំ​ឬ​វិនិយោគ​។ ពិតជាខុស​! វា​មិន​ឆាប់​ពេកក្នុងការសន្សំមួយចំណែកនៃ​ប្រាក់​ចំណូល​របស់​អ្នកទេ ​មិន​ថា​អ្នកមានប្រាក់ចំណូលតិច ​ឬ​ច្រើនប៉ុណ្ណាក៏ដោយ​។

ចាប់​ផ្តើ​ម​សន្សំ​ថ្ងៃនេះ​! ជា​ការ​ពិត​អ្នក​ជំនាញ​បាន​និយាយ​ថា ​អ្នក​គួរ​សន្សំ​ មុន​ពេល​ដែល​អ្នក​ចំណាយ​។ សន្សំទុកមួយចំណែក នោះអ្នកអាចចាយចំណែកដែលនៅសល់បាន​។

 

៤. មិន​មាន​កត់បញ្ជីហិរញ្ញវត្ថុ

យើង​ទាំង​អស់​គ្នាគិតថា យើងដឹងថារកលុយបានដោយរបៀបណា និងត្រូវចាយវានៅកន្លែងណា។ តែគួរឱ្យ​ស្ដាយ​ណាស់ យើង​អាច​នឹង​ដឹង​អំពី​ការ​ចំណាយ​ធំ​ៗរបស់​យើង ​ប៉ុន្តែការចំណាយតិចតួចៗ គួបផ្សំគ្នា គឺតែងតែច្រើនជាងការចំណាយសំខាន់ៗ ទាំងនោះ ។

យកល្អ អ្នកគួរតែចាប់​ផ្តើ​ម​គំនិត​ក្នុង​ការធ្វើជាបញ្ជីមួយ សម្រាប់ប្រាក់​ចំណូល​និង​ការ​ចំណាយ​របស់​អ្នក​ ថា​តើ​វាសមាមាត្រគ្នា ដែរឬទេ​។ វិធី​នេះ នឹងអាចអោយអ្នក​មាន​គំនិត​ល្អ​ប្រសើរ​ជាង​មុន ​សម្រាប់​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​។

 

៥. កង្វះ​នៃការធ្វើគម្រោង​ថវិកា ឬគម្រោង​ថវិកាធ្វើមិនបានល្អ

អ្នក​អាច​​ចងក្រង​ឯកសារគ្រប់យ៉ាង​ តែអាចនឹងភ្លេចចំណុច​ចាប់​ផ្តើ​ម គឺការធ្វើគម្រោងថវិកា​ ដែលជាគ្រឹះ​នៃ​​ការរៀបចំ​គម្រោង​ហិរញ្ញវត្ថុ​​។ គម្រោងនេះ នឹង​ធ្វើ​ឱ្យ​មាន​ភាព​ខុស​គ្នា​យ៉ាងខ្លាំង​នៅ​ក្នុង​របៀប​ដែល ​អ្នក​សម្លឹង​មើល​ទៅ​លើការគ្រប់គ្រង​លុយរបស់​អ្នក​។ បើគ្មានគម្រោងថវិកាត្រឹមត្រូវទេ អ្នកនឹងចំណាយលើរឿងតូចៗ ដែលមិនចាំបាច់ជាច្រើនដោយមិនដឹងខ្លួន និងមិនបានគ្រប់គ្រងច្បាស់លាស់។

 

៦. មិនដឹង​ច្បាស់ពីអ្វីដែលអ្នកត្រូវការ និងអ្វីដែលអ្នកចង់​បាន

ដើម្បី​សន្សំប្រាក់និងមាន​ទ្រព្យសម្បត្តិច្រើន អ្នកចាំបាច់ត្រូវយកចិត្តទុកដាក់ពី អ្វីដែលត្រូវតែមាន អ្វីដែលគួរមាន និងអ្វីដែលមិនចាំបាច់មាន​។ អ្នក​ត្រូវ​ផ្តល់​អាទិភាព​លើគោល​ដៅ​ហិរញ្ញវត្ថុ​របស់​អ្នក​។ ប្រសិន​បើ​អ្នកចង់មានទ្រព្យច្រើន ​ជា​អាទិភាព​សំខាន់បំផុត​សម្រាប់​អ្នក នោះ​អ្នក​ត្រូវលះបង់វត្ថុល្អៗមួយចំនួន ​មិន​ថា​អ្នក​ចូលចិត្ត​វា​ ឬ​មិនចូលចិត្តនោះទេ​។

សរសេរគោលដៅដែលអ្នកចង់ក្លាយជាអ្នកមាន ហើយអានវាជាប្រចាំ ដើម្បីកុំអោយអ្នកភ្លេចខ្លួនចំណាយលើអ្វី ដែលមិន ចាំបាច់។

 

៧. មិនទទួលស្គាល់ថាខ្លួនឯងជាកូនបំណុល

អត្រាការប្រាក់បំណុល បានលេបយក​ប្រាក់ចំណូលមួយផ្នែកធំរបស់អ្នក ព្រោះតែកម្ចី ដែលគ្មានផលចំណូលមកវិញ​។ ដោយមិន​ដឹង​ពី​របៀប​ដើម្បី​​ចេញ​ពី​វ​ដ្តចំណាយ​នេះ​ វាធ្វើអោយអ្នកសល់ចំនូល​តិច​តួច និងមិនអាចសល់​ប្រាក់ទុក​សន្សំ​បាន ​។

ដំបូង យកការចំណាយលើបំណុលរបស់អ្នក ដាក់ក្នុងលំដាប់ទីមួយ​នៃ​បញ្ជី​ចំណាយ​។ រៀបជាផែន​ការ​អោយបានច្បាស់លាស់ និងតាមដានវាជាប្រចាំ។ ឬអ្នកនៅតែ​មិន​ចង់​ជឿ​ថា ​អ្នកពិតជាក្រ​ បានជានៅតែផ្ដោតការចំណាយលើសម្ភារៈដែលមិន បានការ?

 

៨. ដូរសម្ភារៈទំនើប​ជាប្រចាំ

អ្នកអាច​ទិញ​ឧបករណ៍​ដែល​អ្នក​ពិត​ជា​ត្រូវ​ការ​ចាំបាច់​ ​តែទិញរបស់ណាដែលចេញម៉ូដែលល្មមៗ និងមិនចាំបាច់ដូរជាប្រចាំ ដូចជាទូរសព្ទ ឬឡានទំនើប ដែលតែងតែមានការ Upgrade ជារៀងរហូត នោះវាមិនធ្វើអោយអ្នកខាតបង់ធ្ងន់ធ្ងរ។

ចាប់ផ្ដើមទទួល​ខុស​ត្រូវលើ​ជីវិត​របស់​អ្នក និងធ្វើអ្វី​ដែល​ត្រូវ។ ខ្ញុំគិតថា អ្នកអាចធ្វើបាន ដោយការ​ចាប់​ផ្តើ​ម​ដំណើរ​នៃ​ការ​ក្លាយ​​​ជា​មាន​ទ្រព្យសម្បត្តិម្នាក់ចាប់ពីពេលនេះ ដោយពិចារណាលើចំណុចទាំងប្រាំបីខាងលើឡើងវិញ​។ លោក William Shatner ​និយាយ​ថា​: «​ប្រសិន​បើ​ការ​សន្សំ​លុយ​គឺ​ខុស ​ខ្ញុំក៏​មិន​ចង់​ត្រូវដែរ​»​៕

source : Kramapost

អត្ថបទចាប់អារម្មណ៍ផ្សេងៗទៀត
188Bet