Loading...

៥កន្លៃងនៅលើរាងកាយ​របស់មនុស្សដែលមាន​ផ្ទុកបាក់តេរីច្រើនជាងគេ

ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

បរទេសៈ តើកន្លែងណាខ្លះនៃរាងកាយរបស់មនុស្សដែលមានផ្ទុកបាក់តេរីច្រើនជាងគេ? តាមពិតអណ្តោត, ផ្ចិត, ក្រចក… សុទ្ធតែជាកន្លែងដែលមានផ្ទុកបាក់តេរីច្រើន ហើយអាចមានផ្តល់ផលអាក្រក់ដល់រាងកាយ។

អណ្តោត
នៅពេលដែលអ្នកធ្វើការសម្អាតមាត់ធ្មេញជារៀងរាល់ថ្ងៃ សូមកុំភ្លេចសម្អាតអណ្តោតឲ្យបានស្អាតផង។ ព្រោះនេះជាតំបន់ដែលមានបាក់តេរីរស់នៅច្រើនបំផុត ហើយអាចរាលទៅសរីរាង្គជាផ្សេងទៀត។

ផ្ចិត
មនុសជាច្រើនតែងតែមានទម្លាប់ធ្វើអនាម័យត្រង់តំបន់ មុខ, ក្លៀកជាប្រចាំ ប៉ុន្តែជាញឹកញាប់ពួកគេភ្លេចសម្អាតត្រង់រន្ធផ្ចិត។ ដូច្នេះនៅពេលដែលងូតទឹកអ្នកកុំភ្លេចសម្អាតរន្ធផ្ចិតផង ដើម្បីកម្ចាត់បាក់តេរីចេញឲ្យអស់។

ស្មា និងក
ភាគច្រើននៅចម្លោះស្មា និងតំបន់កយើងគ្រប់គ្នាតែងតែមិនបានយកចិត្តទុកដាក់នៅពេលដែលធ្វើការសម្អាតម្តងៗ។ ប្រសិនបើអ្នកមិនបានសម្អាតទៀតទាត់ធូលី និងកោសិកាស្បែកចាស់ៗដែលងាប់អាចធ្វើឲ្យស្ទះរន្ធញើស, ក្រពេញញើស នឹងប្រមូលផ្តុំបាក់តេរីដែលបង្កឲ្យមានជំងឺដល់ស្បែក។

ក្រចកដៃ
ដៃរបស់យើងមានអាចប៉ះពាល់ជាមួយនឹងរបស់មិនស្អាត នៅពេលដែលចម្អិចអាហារ ឬបោសជូតផ្ទះ បាក់តេរីនឹងចូលជ្រកនៅក្រោមក្រចកដៃ។ ពួកវាអាចបង្កឲ្យយើងមានជំងឺរាកក្អួត។ យកល្អអ្នកគួរតែសម្អាតដៃរបស់អ្នកឲ្យបានញឹកញាប់ ដើម្បីកម្ចាត់ភាពអាក្រក់ទាំងអស់នោះ។

ម្រាមជើង
ជើងក៏ជាកន្លែងផ្ទុកមេរោគបាក់តេរីច្រើនជាងគេដែរ ហេតុនេះហើយអ្នកត្រូវតែធ្វើអនាម័យដោយប្រុងប្រយ័ត្នរវាងចន្លោះម្រាមជើងនីមួយៗ ឬក្រចកជើងជារៀងរាល់ថ្ងៃ ដើម្បីទប់ស្តាត់ការរីកលូតលាស់នៃពពួកបាក់តេរី៕

ប្រភព៖ postnews

bacteria

អត្ថបទចាប់អារម្មណ៍ផ្សេងៗទៀត
188Bet