Loading...

ច័ន្ទគ្រាស សូរ្យគ្រាស និងមនុស្សគ្រាសកន្លង

ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ទំនៀមខ្មែរបុរាណ បានតំណាលថា ហេតុមានគ្រាសអាចធ្វើឲ្យទារកដែលនៅក្នុងផ្ទៃម្តាយកើតមកមិនមានសតិប្រក្រតី រឺជាមនុស្សដែលគេហៅថា គ្រាសកន្លង។ តំណាលនោះថាស្ត្រីមានផ្ទៃពោះគួរជៀសវាងមើលគ្រាសកំពុងកើតឡើង រឺត្រូវសង្ងំនៅក្នុងផ្ទះកុំចេញមកក្រៅ ត្រូវចាំរហូតដល់គ្រាសកន្លងផុតទៅ។ បើពុំនោះទេ គ្រាសនឹងធ្វើអោយទារកកើតមកក្លាយជាមនុស្សល្មេញល្មើ មានសតិមិនពេញលេញ។

តើអ្នកជឿតំណាលខ្មែរបុរាណនេះដែររឺទេ?

សូរ្យគ្រាស និង ច័ន្ទគ្រាស (Solar Eclipse and Lunar Eclipse)

គ្រាសជាហេតុដែលកើតឡើងនៅពេលភពផែនដីប្រែក្លាយជាភពគ្មានពន្លឺងងឹតសូន្យឈឹង។ បើគ្រាសកើតឡើងក្នុងពេលដែលផែនដីកំពុងទទួលពន្លឺពីព្រះអាទិត្យ បង្ករឲ្យភពផែនដីងងឹតសូន្យឈឹង គេហៅថា សូរ្យគ្រាស។ បើគ្រាសកើតឡើងនៅពេលយប់ធ្វើឲ្យព្រះច័ន្ទប្រែពីពណ៌ភ្លឺទៅជាពណ៌ឈាម (Blood Moon) គេហៅថា ច័ន្ទគ្រាស។

តាមការពន្យល់តាមបែបវិទ្យាសាស្ត្រវិញ សូរ្យគ្រាស គឺជាហេតុការណ៍កើតឡើងនៅពេលព្រះច័ន្ទវិលចំគន្លងកណ្តាលត្រង់ជួរព្រះអាទិត្យ និងភពផែនដី ធ្វើឲ្យស្រមោលព្រះច័ន្ទបាំងពន្លឺព្រះអាទិត្យមកលើភពផែនដី ក្លាយជាងងឹតសូន្យឈឹង។

មើលរូបខាងក្រោម

02

ច័ន្ទគ្រាស គឺជាហេតុការណ៍កើតឡើងនៅពេល ភពផែនដីវិលចំគន្លងកណ្តាលត្រង់ជួរព្រះអាទិត្យ និងព្រះច័ន្ទ ធ្វើឲ្យស្រមោលភពផែនដីបាំងពន្លឺព្រះអាទិត្យមកលើព្រះច័ន្ទ។ ប៉ុន្តែខុសពីសូរ្យគ្រាស ច័ន្ទគ្រាសមិនងងឹតសូន្យឈឹងទេ គ្រាន់តែធ្វើឲ្យពន្លឺព្រះច័ន្ទប្រែពីពណ៌ភ្លឺមកជាពណ៌ឈាមប៉ុណ្ណោះ។

មើលរូបខាងក្រោម

03

ការបកស្រាយអ្នកវិទ្យាសាស្រ្ត លើគ្រាស និងស្រ្តីមានផ្ទៃពោះ

បញ្ហាផលប៉ះពាល់របស់គ្រាសមកលើទារកនៅក្នុងផ្ទៃម្តាយ នៅមិនទាន់មានភ័ស្តុតាង និងការសិក្សាមួយច្បាស់លាស់នោះទេ រីឯអ្នកស្រាវជ្រាវក៏នៅមិនទាន់រកឃើញនូវចម្លើយមួយអោយស៊ីគ្នានឹងអបិយជំនឿនេះដែរ។ ប៉ុន្តែមានអ្នកវិទ្យាសាស្រ្តមួយចំនួនបានលើកឡើងថា ការមើលសូរ្យគ្រាសអាចមានផលប៉ះពាល់ដល់ភ្នែក (ជាងច័ន្ទគ្រាស)។ ការមើលសូរ្យគ្រាស យើងត្រូវសម្លឹងមើលព្រះអាទិត្យរហូតដល់សូរ្យគ្រាសចាប់ផ្តើម។ ប៉ុន្តែមនុស្សមួយចំនួនត្រូវរង់ចាំ និងសម្លឹងមើលព្រះអាទិត្យអស់រយៈពេលយ៉ាងយូរមុនពេលសូរ្យគ្រាសចាប់ផ្តើមលេចរូបរាង។ ហេតុដូច្នេះហើយ ពួកគេមិនបានដឹងទេថានៅពេលសម្លឹងមើលព្រះអាទិត្យយូរអាចមានផលប៉ះពាល់ដល់ភ្នែក ពីព្រោះពន្លឺព្រះអាទិត្យមានវិទ្យុកម្មដែលប៉ះពាល់ដល់ រីទីណាភ្នែក (Retina)។

ជុំវិញរឿងបញ្ហាទាក់ទងរវាង គ្រាស និងស្ត្រីដែលមានផ្ទៃពោះ គ្រាន់តែជាជំនឿដែលនិយាយពីមាត់មួយទៅមាត់មួយប៉ុណ្ណោះ ព្រោះសូម្បីតែជំនឿនេះក៏កើតមាននៅក្នុងប្រទេសឥណ្ឌាដែរ។ ដោយហេតុថាប្រទេសកម្ពុជាធ្លាប់បានទទួលយកវប្បធម៌ពីប្រទេសឥណ្ឌា ជំនឿអំពីគ្រាសមានផលប៉ះពាល់ដល់ទារកក្នុងផ្ទៃនេះ អាចកើតមានតាំងពីយូរណាស់មកហើយ។ តាមពិតស្រ្តីមានផ្ទៃពោះមួយចំនួនមិនហ៊ានមើលគ្រាស ដោយហេតុថាពួកគាត់គ្រាន់តែមិនចង់ប្រឆាំងនឹងគំនិតរាមច្បង និងចាស់ទំតែប៉ុណ្ណោះ។ គួបផ្សំជាមួយភាពមិនច្បាស់លាស់របស់គាត់ទៀត ទើបស្រ្តីភាគច្រើននៅតែបន្តគេចចេញពីគ្រាសខ្លាចក្រែងពិតជាប៉ះពាល់ដល់កូនក្នុងផ្ទៃពិតមែន។ គួរបញ្ជាក់ផងដែរថា គ្រាស ត្រូវបានចាត់ទុកថាជាបាតុភូតមិនល្អនៅក្នុងវប្បធម៌ជំនឿជាច្រើន ដោយសារភាពងងឹត៕

ប្រភព ៖ ahladang

អត្ថបទចាប់អារម្មណ៍ផ្សេងៗទៀត
188Bet