Loading...

ស្អុយ​មាត់​រាប់ខែ​ ក្រោយ​ដឹ​ង​ការពិត​ ហួសចិត្ត​ !​

ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

តើអ្នកមានអារម្មណ៍ថា ពេលដែលអ្នកកំពុងសន្ទនាជាមួយដៃគូសន្ទនារបស់អ្នក មានគេយកដៃ ឬកន្សែងខ្ទប់ច្រមុះរបស់គេដែរទេ ?តើអ្នកដែលមានអារម្មណ៍ខ្លួនឯងថា អ្នកមានក្លិនមាត់អាក្រក់ដែរទេ ?

មិនបាច់ ឆ្ងល់ទៀតទេ ធាតុពិតវាគឺជាកត្តាជីវសាស្រ្ត ដែលកើតមានឡើងលើជីវិតមនុស្សគ្រប់ៗរូប គ្រាន់តែអ្នកខ្លះគេដឹង និងអ្នកខ្លះនៅមិនទាន់ច្បាស់ ។ ជាធម្មតា អ្នកប្រាកដជាធ្លាប់ឮគេនិយាយថា៖ “ស្អុយមាត់! ” ឬ“ស្អុយដង្ហើម!” ជាដើម ហើយអ្នកក៏ធ្លាប់ឆ្ងល់ខ្លួនឯងថា៖ ប្រហែលមកពីអ្នកមានធ្មេញខូចណាមួយ ឬហូបអីច្រឡំហើយបានជាធុំក្លិនអាក្រក់អិញ្ចឹង ហើយអ្នកក៏ព្យាយាមទៅរកអ្វីមួយមកបន្លប់ក្លិនស្អុយនោះ ហើយជាបន្តបន្ទាប់ពីរ-បីថ្ងៃក្រោយក្លិនស្អុយនៅតែបន្តភាយចេញ មកទៀត ។

សូមអ្នកឈប់បារម្ភទៀតទៅ! វាគ្មានអ្វីចម្លែកទៀតទេ ។ ក្លិនមាត់អាក្រក់របស់មនុស្សគឺវាកើតឡើងដោយសារដុំកាកសំណល់ដែល បញ្ចេញដោយរន្ធពីរនៅខាងក្រោយក្រឡើតរបស់អ្នក (នៅពេលដែលអ្នកហាមាត់ឱ្យធំ ហើយឆ្លុះកញ្ចក់ នោះអ្នកនឹងឃើញវា) ដុំកាកសំណល់ ពណ៌រៀងលឿងៗនេះ វាគឺជាកម្ទេចសំណល់តូចៗដែលសល់ក្រោយពេលដែលអ្នកបរិភោគអាហារ, ជាបាក់តេរី, និងមានក្លិនដូចឧស្ម័នស៊ុលផួរ ។ នៅពេលដែលវាឡើងណែនច្រើនក្នុងរន្ធ នោះរន្ធទាំងពីរនឹងបញ្ចេញកាកសំណល់ពណ៌លឿង (Tonsils) នេះចេញមកក្រៅ ។

វិធីងាយៗ៖ បើអ្នកមានអារម្មណ៍ថាធុំក្លិនមាត់អាក្រក់ សូមអ្នកហាមាត់ឱ្យធំ ហើយឆ្លុះកញ្ចក់ ហើយរកឧបករណ៍វែង និងស្អាតមួយមកឆ្កឹះវាចេញមកក្រៅថ្នមៗមក គឺក្លិនអាក្រក់នៅក្នុងមាត់នឹងបាត់ដោយស្វ័យប្រវត្តិ ៕

good7

ប្រភព៖ cool1007

ទស្សនាវីដេអូ
អត្ថបទចាប់អារម្មណ៍ផ្សេងៗទៀត
188Bet