Loading...

ស្គាល់និស្ស័យមនុស្សតាមរយៈថ្ងៃកំណើត

ហាងឆេងភ្នាល់ខ្ពស់ជាងគេមានតែនៅ 188ASIA.com

ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com មនុស្សដែលកើតថ្ងៃច័ន្ទ៖ ច្រើនតែ ស៊ីវីល័យ។ អ្នកកើតថ្ងៃនេះភាគច្រើនមានចរិតជាអ្នកដឹងនាំពីកំណើត គិតបានដិតដល់ មិនងាយធ្វេសប្រហែសរឿងការងារទេ។ តែចាំទុកទៅថា នេះជាប្រភេទមនុស្សជំពូកស្តេចចាយលុយហើយ!

មនុស្សដែលកើតថ្ងៃអង្គារ៖ ច្រើនតែពូកែទ្រាំ។ ថ្ងៃអង្គារជាថ្ងៃដេលចាស់ៗថាមិនសូវល្អ តែមនុស្សកើតថ្ងៃនេះជាមនុស្សបរិសុទ្ធបំផុត។ ធ្វើអ្វីមិនដែលលាក់លៀមទេ គឺត្រង់ទៅត្រង់មក។ ជំនាញណាស់ខាងការងារសិល្បៈ តែមនុស្សជំពូកនេះមិនចូលចិត្តសំភារៈនិយមទេ។

មនុស្សដែលកើតថ្ងៃពុធ៖ ច្រើនតែចូលចិត្តអ្វីដែលសាមញ្ញៗ។ មនុស្សថ្ងៃពុធនេះ ពូកែខាងរៀបចំទុកដាក់ ផ្ចិតផ្ចង់ សម្របសម្រួលថែមទាំងពូកែខាងបំនិនជីវិតទៀតផង។ តែបើអោយកាន់ការងាយធំដុំវិញ ចប់ហើយ។ ភាគច្រើនមនុស្សជំពូកនេះស្រលាញ់ភាពយុត្តិធម៌ណាស់ រហូតក្លាយជាជំពូកមនុស្សដែលហ៊ានលះបង់ខ្ពស់បំផុត។

មនុស្សដែលកើតថ្ងៃព្រហស្បតិ៍៖ ច្រើនតែរួសរាយ។ សូរមួយ! ចូលចិត្តញាំុម្ទេសអត់? បើចូលចិត្ត ទាយមិនអោយខុសគឺស្រលាញ់ពណ៌ខ្មៅ។ មនុស្សប្រភេពនេះ ឆាប់ខឹងឆាប់បាត់ តែកុំធ្វើអោយដល់ក បើមិនចឹងត្រៀមទៅ សង្គ្រាមលោកលើកទី៣ជិតចាប់ផ្តើមហើយ។ ជាជំពូកមនុស្សដេលសំណាងជាងគេ ព្រោះមួយឆ្នាំ សុរិយគតិ រាសីស្រុតខ្លាំងមានតែ៦ថ្ងៃទេ។

មនុស្សដែលកើតថ្ងៃសុក្រ៖ ច្រើនតែ រៀនពូកែ។ កុំប្រាប់ណាថា ចូលចិត្តពណ៌ខ្មៅ បើចឹងមែនអ្នកជាមនុស្សដែលពូកែនិយាយ គឺនិយាយចាញ់គេហែកមាត់ចោល។ មួយជីវិតអ្នកគឺស្អប់ណាស់អ្នកណាកុហក តែអ្នកក៏ចូលចិត្តកុហកគេដែរ ត្រូវទេ..? ទាយមិនខុស រាល់ថ្ងៃដេកក្បាលទៅកើត បើមិនកើតគឺជើងហ្មង។

មនុស្សដែលកើតថ្ងៃសៅរ៖ ច្រើនតែស្គម។ ស្រលាញ់តុក្កតាមែនអត់? រាល់ថ្ងៃ បើញាុំបាយច្រើនជា៣វែក ច្បាស់ជារលំផ្ទះហ្មង! មនុស្សថ្ងៃសៅរ៍នេះ ចូលចិត្តអោយគេខ្វល់ គេតាមលួងលោម តាមថែ។ ស្រលាញ់ពណ៌ក្រហម ស្អប់ពណ៌លឿង។ និយាយទៅ យើងកើតមកក្នុងជំពូកមនុស្សចរិតកូនក្មេង។ ចឹងហើយគំនិតមិនដែលដើរបានមុនគេម្តងណាទេ។

មនុស្សដែលកើតថ្ងៃអាទិត្យ៖ ច្រើនតែស្រណុក ជាមនុស្សដែលពូកែចេះដឹង ពូកកែខាងជួយគេ ហើយក៏ពូកែនាំទុកដាក់ខ្លួន។ មនុស្សនេះ ស្រលាញ់សេរីភាពណាស់ ថែមទាំងចេះគិតគូរវែងឆ្ងាយទៀត។ តែគួរអោយស្តាយ មនុស្សជំពូកនេះ ក្បាលរឹងបន្តិចហើយ។

ដកស្រង់ពី todaysharing
អត្ថបទចាប់អារម្មណ៍ផ្សេងៗទៀត
188Bet